ខេត្តកណ្ដាល ៖ មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងបណ្ដាលឱ្យឆាបឆេះឆ្ទះចំនួន០៣ខ្នង និងខូចខាតទ្រព្យសម្បត្តិ ព្រមទាំងសម្ភារយ៉ាងច្រេីន បេីគិតជាទឹកប្រាក់រាប់សិបមុឺនដុល្លារ ។ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅចំណុច (ផ្លូវចូលក្បាលសាឡាងចាស់)ភូមិកំពង់ចម្លង ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលេីកដែក បានបញ្ចាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងដែលរងគ្រោះដោយអគ្គិភ័យរួមមាន ៖ ទី១-ឈ្មោះឡាច ជរ ភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ផ្ទះធ្វើពីឈើដំបូលប្រក់សង្ក័សីទំហំ5,5mX50m និងសម្ភារក្នុងផ្ទះខូចខាតទាំងស្រុង រួមនឹងប្រាក់រៀល២០.០០០.០០០៛(ម្ភៃលានរៀល)និងសម្ភារគិតជាទឹកប្រាក់ប្រហែលជា៣០ម៉ឺនដុល្លារ ។
២-ឈ្មោះហាំង សេងហុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដោយផ្ទះថ្មទំហំ5,8mX20m សម្ភារខូចខាត ពិតានចំហៀងខាងត្បូងប្រវែង15m និងទី៣-ឈ្មោះឡុង នី ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ ដោយផ្ទះថ្មទំហំ6mX20 សម្ភារខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។
ក្នុងករណីនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ ដោយមូលហេតុ៖ តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ឡាច ជរ បានបញ្ជាក់ថា មកពីឆ្លងចរន្តអគ្គិសនីទូទឹកកក។ ក្នុងនោះដែរកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងដោយរលត់ជាស្ថាពរនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃខែដដែល៕
ដោយ៖ ភារ៉ា ដង្កោ