ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្ដីសម្រេចលេខ ០០៤៣/២៤ អគរ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ស្ដីពីការបង្កើតក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងនោះ លោក សែ សុឃន អគ្គនាយករង គយនិងរដ្ឋាករកម្ពុជា ជាប្រធាន អនុប្រធាន ២រូប សមាជិក ៦រូប ។
ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានភារកិច្ចដូចតទៅ៖
– ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយបណ្តាញសារព័ត៌មាន តាមរយៈតេឡេក្រាមលេខ ០៨៧ ៤៥៦ ២៧២
• សហការជាមួយគ្រប់អង្គភាពគយនិងរដ្ឋាករ ដើម្បីប្រមូលព័ត៌មាននិងឯកសារពាក់ព័ន្ធ សម្រាប់រៀបចំ សេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន និងសម្រាប់ឆ្លើយបំភ្លឺជូនសាធារណជននិងអ្នកសារព័ត៌មាន ឱ្យបាន
ទាន់ពេលវេលានិងមានប្រសិទ្ធភាព
– រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
– បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សាមីខ្លួនដែលមានរាយនាមដូចក្នុងប្រការ ១ និងប្រធានអង្គភាពគយនិងរដ្ឋាករ ត្រូវទទួលបន្ទុកអនុវត្ត តាមខ្លឹមសារសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា