ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៧លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៧នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០៤នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ១២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០៤លើក (ស្លាប់ ០២នាក់) និងប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០១នាក់)៕
ដោយ ៖ សិលា