ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៥ មករា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៤ នាក់ (ស្រី ០៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៥នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៧នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៣២,៧៣ក្រាម និង៣៦កញ្ចប់តូច។

-អុិចស្តាសុី(mdma) = ២០,៦៤ក្រាម។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១១អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២២,០២ក្រាម និងMDMA ២០,៦៤ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,០ក្រាម។

៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ២៥កញ្ចប់តូច។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។

៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។

៧ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យកIce ២,៣៧ក្រាម។

៨ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់  ១នាក់ ស្រី ១នាក់ ចាប់យកIce ១,៣២ក្រាម។

៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩៥ក្រាម។

១១ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៧ក្រាម។

PM : ០អង្គភាព៕

ដោយ ៖ សិលា


ចែករំលែក៖