ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែង លោកសោម សុថារ័ត្ន ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញ ប្រកាសសម្រេចអនុវត្តវិន័យចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ក្រោមរូបភាពដកហូតមុខតំណែង ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី៣  ខែមករា ឆ្នាំ២០២៤ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ 

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គ នាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងវរសេនីយ៍ត្រី សោម សុថារ័ត្ន ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖