ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកម្លាំងប្រជាធិបតេយ្យចេញសេចក្តីថ្លែងការណ៍អបអរសាទរ​ខួប​​លើកទី​៤៥ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩ – ៧មករា ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៤

យើងខ្ញុំជាថ្នាក់ដឹកនាំនៃ គណបក្សកម្លាំងប្រជាធិបតេយ្យ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួច ផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជ ថ្មីនៃកម្ពុជា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះ ចំពោះគំរូវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរក សន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវ សមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាព នយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។

យើងខ្ញុំជាថ្នាក់ដឹកនាំនៃ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមសម្តែងនូវភក្ដីភាព អបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។

យើងខ្ញុំជាសមាជិក សមាជិកា គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សមប្រកបដោយព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖