ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរដ្ឋបាលឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យរក្សាទុកនូវទុកនូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កំលាំងល្បាតសហការនិងប៉ុស្តិ៍ បានឃាត់មុខសញ្ញាប្រុស ស្រី ចំនួន ០៥នាក់ នៅវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ចំណុចបន្ទប់ជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៥នាក់នេះ មាន ៖ ១/ឈ្មោះ ហេង មុន្នីអេលីត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។ ២/ឈ្មោះ ធឿន ឆៃដែន ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ជាមួយគ្នា មុខរបរមិនពិតប្រាកដ។ ៣/ឈ្មោះ សួន ហ័រសុីង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ងួនពេជ សង្កាត់កន្ទោក ខណ្ឌកំបូល មុខរបរ មិនពិតប្រាកដ ។ ៤/ឈ្មោះ ឡោះ អារីហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ មុខរបរ មិនពិតប្រាកដ ។ ៥/ឈ្មោះ ថន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្ងួនពេជ សង្កាត់កន្ទោក ខណ្ឌកំបូល មុខរបរ នៅផ្ទះ ។

សម្ភារៈដកហូតរួមមាន៖

១/ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់តូច។

២/ឧបករសម្រាប់ប្រើប្រាស់គ្រឿងញៀន ។

៣/ប្រាក់រៀលចំនួន៤.០០០រៀល។

៤/ទូរស័ព្ទមួយគ្រឿងម៉ាកវីវ៉ូ។

ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងសាកសួរ យកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖