ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីមីទ្ទិញអបអរសាទរ ខួបទី៤៥ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤)

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីមីទ្ទិញអបអរសាទរ ខួបទី៤៥ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) ដែលធ្វើឡើងនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ  នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ សូមអបអរសាទរ ខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា ។

សូមចងចាំនូវវីរ:ភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា ៕

ដោយ ៖ សិលា 


ចែករំលែក៖