ខេត្តព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះជាការបញ្ជាក់ពី អង្គភាពកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
សមត្ថកិច្ចបញ្ជាក់ថា ៖ ចាប់ដកហូតយកវត្ថុតាងរួមមាន÷
១/ កាំភ្លើងខ្លី ចំនួន ០១ ដើម ម៉ាកCF98 លេខ: 00542007236
២/ កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103
៣/ បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១)
៤/ កាណុងកាំភ្លើង ចំនួន ០១
៥/ គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់
៦/ ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង
៧/ លិខិតឆ្លងដែន ចំនួន ០២ក្បាល
៨/ សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល
៩/ អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល
១០/ លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់
១១/ កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង
១២/ ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់)
១៣/ រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836
១៤/ សម្ភារ:ប្រើប្រាស់មួយចំនួន ៕
ដោយ ៖ សិលា