ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលស្រុកឯកភ្នំកាលពីថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំ។

ដឹកនាំដោយលោក ម៉ិល សុផល អភិបា​លស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត, កោះចេះ- កោះត្រស- កោះក្រង- និងកោះអ្នកតា(អតីតឡូត៍នេសាទលេខ២) ក្មុងតំបន់រាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ទទួលបានលទ្ធផលដូចខាងក្រោម៖

១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផលចំនួន០៥ករណី 

២-កាប់បំផ្លាញ និងដុតចោលនូវ៖     

-សាច់មងប្រវែង ៤,២០០ម៉ែត្រ     

-បង្គោលឈេីចំនួន ១,៨០០ដើម     

-ឡុកចំនួន ១២ឡុក     

-លែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម  ។

ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕

ដោយ៖ ស សារ៉េត


ចែករំលែក៖