ក្រុមហង្សក្រហម Liverpool អាចឈានទៅវគ្គបន្តជាមួយនឹងឱកាសកាន់តែច្រើនក្នុងការប្រកួតជើងទី២ ដោយបានយកឈ្នះ Fulham នៅ Anfield ក្នុងជើងទី១នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ LeagueCup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ មករា។
ក្រុមភ្ញៀវបាននាំមុខមុនក្នុងតង់ទី១នៅពេលដែល Willian បានបង្ហាញការគ្រប់គ្រងបាល់ដ៏អស្ចារ្យនៅក្នុងតំបន់ដើម្បីស៊ុតបញ្ចូលទីនៅនាទីទី១៩។ក្រុម Fulham សមនឹងទទួលបានគ្រាប់បាល់ទី២ បន្ថែមទៀតដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែ Liverpool បានបង្កើនការការពារ និងវាយបកវិញជាមួយនឹងគ្រាប់បាល់២គ្រាប់ក្នុងរយៈពេល៣នាទី។
គ្រាប់បាល់ទី១រកបានដោយ Curtis Jones ដែលជាគ្រាប់បាល់តាមស្មើនៅនាទីទី៦៨ នៅពេលដែលការស៊ុតបាល់បញ្ចូលទីពីចម្ងាយ របស់គាត់បានធ្វើឱ្យមានការផ្លាតយ៉ាងខ្លាំងពី Tosin Adarabioyo ទៅជើង Bernd Leno ក៏ចូលទីបានសម្រេច។ គ្រាប់បាល់ទី២រកបានដោយកីឡាករបម្រុង Cody Gakpo នៅនាទីទី៧១ ពីការ Assist របស់ Darwin Nunez ទាំង២គ្រាប់។
វាជាលើកទីពីរក្នុងរយៈពេលជាងមួយខែដែល Liverpool បានបដិសេធមិនទទួលបានជោគជ័យរបស់ Fulham នៅ Anfield។ ក្រុមរបស់លោក Marco Silva បាននាំមុខ ៣-២ ក្នុង១០នាទីចុងក្រោយនៃការប្រកួត Premier League របស់ពួកគេកាលពីថ្ងៃទី៣ ខែធ្នូ ប៉ុន្តែចាញ់ ៤-៣វិញ។
ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតក្នុងជើងទី២នៅ Craven Cottage នៅថ្ងៃពុធ ទី២៤ ខែមករា ដោយក្រុមរបស់លោក Jurgen Klopp ឥឡូវនេះអង្គុយក្នុងកៅអីកក់ក្តៅជាង ខណៈដែលពួកគេមើលទៅរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ League Cup លើកទី១០៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)