ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ បានលើកយករបៀបវារ:សំខាន់ ចំនួន៥

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានលើកយករបៀបវារ:សំខាន់ ចំនួន៥ រួមមាន:

១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៥អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

៣.ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រៀងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែធ្នូឆ្នាំ ២០២៣ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤.ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍សកម្មភាពរយៈពេល ៣ខែ (មករា-កុម្ភៈ-មីនា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត។

៥.បញ្ហាផ្សេងៗ :

​  -​ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:

​  -​ ការងារបង្កបង្កេីនផលស្រូវរដូវប្រាំង​ និងវិធានការដោះស្រាយកង្វះខាតទឹក

​  -​ ការប្រមូលចំណូលសារពេីពន្ធ

​  -​ ការងារដោះស្រាយផលប៉ះពាល់គម្រោងលេីកកំរិតផ្លូវជាតិលេខ៧​ ជា៤គន្លង ៕

ដោយ ៖ សិលា


ចែករំលែក៖