ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញ ប្រកាស ស្តីពីការតែងតាំងប្រធានកិត្តិយសក្រមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្នុងនោះសម្រេច ៖ ត្រូវបានតែងតាំង លោកស្រី កែ សួនសុភី ជាប្រធានកិត្តិយសក្រុមការងារយ៉េនឌ័ររបស់ក្រសួងមហាផ្ទៃ។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រធានលេខាធិការដ្ឋាននៃ គ.ជ.អ.ប ប្រធានលេខាធិការដ្ឋាននៃ គ.ប.ផ.ក នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធានលេខាធិការដ្ឋាននៃ គ.ជ.ប.ទ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា និងសាមីខ្លួនដែលមានឈ្មោះក្នុង ប្រការ១ មានភារកិច្ច អនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ ៖ សិលា