ខេត្តពោធិ៍សាត់ ៖ សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចេញដីកាឱ្យឃុំខ្លួនមនុស្ស ១នាក់ ពាក់ព័ន្ធការកាប់ព្រៃឈើ នៅត្រង់ចំណុចអូរក្របីងាប់ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
នេះគឺជាចំណាត់ការថ្មីមួយទៀតរបស់តុលាការ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕
ដោយ ៖ សិលា