ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ 

ជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

ខ្ញុំបានទទួលរួចហើយនូវសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ ឯកឧត្តម ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្វសាធុការពរជ័យខ្ញុំ ព្រមទាំងតង្វាយផ្កា ដ៏ស្រស់ល្អ១កន្ត្រក នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ ។

ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ និងសូមប្រសិទ្ធពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី សូមបានប្រកបតែនឹងព្រះ ពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖