ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល តែងតាំងសមាស​ភាព​គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីក​សាយ​ភាយអាវុធមហាប្រល័យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានចេញសេចក្តីសម្រេច ១៣ សសរ ស្តីពីការតែងតាំងសមាស​ភាព​គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីក​សាយ​ភាយអាវុធមហាប្រល័យ។ 

សេចក្តីសម្រេចនេះ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។                                               សមាសភាពគណៈកម្មាធិការនេះ មាន​ចំនួន ៣០រូប ដោយក្នុងនោះរួមមាន ៖ 

១-លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន ។

២-លោក ឱម យ៉ិនទៀង អនុប្រធាន ។

៣-លោកស្រី ជា សិរី ជាអនុ​ប្រធាន​ ប្រចាំការ ។

៤-លោក ប៉ោ ភក្តិ 

៥-លោក រស់ សីលវ៉ា 

៦-លោក កេង សុម៉ារិទ្ធ ជាអនុប្រធាន ៕

ដោយ ៖ សិលា


ចែករំលែក៖