ភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច។ បន្ទាប់ពីយកញញួរ វាយ សម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វាយ ក្បាល សម្លាប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លាប់ខ្លួនមិនបានសម្រេច៕
ដោយ ៖ សិលា