ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យប្រុសស្រី១០នាក់ទៅតុលាការករណីធ្វើសកម្មភាពកាត់ទូរកុងតឺន័រលួចយកសម្ភារៈ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជូនក្រុមជនសង្ស័យចំនួន១០នាក់ទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនសង្ស័យប្រុសស្រីចំនួន១០នាក់ដែលត្រូវបញ្ជូនខ្លួននោះរួមមាន ៖

១.ឈ្មោះ ធេង ស៊ីណា ភេទស្រីអាយុ៤៤ឆ្នាំនៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន

២.ឈ្មោះ ខៀវ ខុំ ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិភ្នំដី សង្កាត់ច្បាមន ក្រុងច្បារមន

៣.ឈ្មោះ សុខ វណ្ណី ភេទប្រុសអាយុ៣១ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចកំពង់ស្ពឺ។

៤.ឈ្មោះ ធី វិរ: ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គ ស្នួល ខេត្តកណ្តាលដកហូត:រថយន្តCamry ពណ៌ស ស្លាកលេខភ្នំពេញ2AM.6546 ទូរស័ព្ទOPPO ១គ្រឿង

៥.ឈ្មោះ ម៉ុន វ៉ាន់ថេង ភេទប្រុសអាយុ៣៨ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតទូរស័ព្ទដៃម៉ាកTECNO។

៥.ឈ្មោះ ប៊ី សុខគង់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល  ខេត្តកណ្តាល ដកហូតរថយន្តPRIUS ពណ៌ខៀវស្លាកលេខភ្នំពេញ2BE.1014 ទូរស័ព្ទ២គ្រឿងម៉ាកVIVO 1 ម៉ាកOPPO 1និងកាបូប៣បេ។

៦.ឈ្មោះ អ៊ុក ផានិត ភេទប្រុសអាយុ២៥ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចានដកហូតទូរស័ព្ទ Iphone X

៧.ឈ្មោះ ទន់ ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន

ដកហូត:រថយន្តPRIUS ស្លាកលេខភ្នំពេញ2BC.5973 ទូរស័ព្ទ២គ្រ ម៉ាកSAMSONG កាបូប៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង ៦.ឈ្មោះឌី នាង ភេទប្រុសអាយុ៤០ឆ្នាំនៅផ្ជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូត:ទូរស័ព្ទម៉ាកOPPO

៨.ឈ្មោះមៀច សុធា ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំងស្រុកភ្នំស្រួច ។

៩.ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុសអាយុ៤២ ឆ្នាំជាអ្នកលក់

១០ឈ្មោះ ឈឹម សុខអូន ភេទប្រុសអាយុ៣៦ឆ្នាំជាកម្មករនាក់ទាំងពីររស់នៅភូមិត្រពាំងដំរីឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកបានបន្តទៀតថា ជនសង្ស័យទាំង១០នាក់និងវត្ថុតាងបានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។

សូមរំលឹកថាករណីនេះក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពកាត់ទូកុងតឺន័រយកសំណ របស់សហគ្រាសស្លសំណអាយុនៅភូមិពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចំនូន២៦.៣៤១តោន កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៤កន្លងទៅ៕

ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖