ក្រុមការពារតំណែងជើងឯកសេណេហ្គាល់បានកក់កន្លែងរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុមកាមេរូនក្នុងពូល C កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ មករានេះ។ Ismaila Sarr ស៊ុតបញ្ចូលទីនាំមុខឱ្យ សេណេហ្គាល់នៅនាទីទី១៦ ហើយ Habib Diallo រកបាន១គ្រាប់នាំមុខរហូតដល់ ២-០ នៅពាក់កណ្តាលតង់ទីពីរនាទីទី៧១។
Jean-Charles Castelletto របស់ក្រុមកាមេរូនបានតែតបញ្ចូលទីដើម្បីទាញមួយគ្រាប់មកវិញនៅនាទីទី៨៣ ប៉ុន្តែបន្ទាប់ពី George-Kevin Nkoudou បានខកខានការតែតបាល់បញ្ចូលទី ដើម្បីតាមស្មើ ។
Sadio Mane បានផ្សាភ្ជាប់ការទទួលជ័យជម្នះនៅក្នុងម៉ោងបន្ថែមនាទី៩០+៥។
សេណេហ្គាល់បច្ចុប្បន្នឈរនៅលើកំពូលតារាងនៃពូល C នឹងត្រូវប៉ះក្រុមហ្គីណេនៅថ្ងៃអង្គារដើម្បីបញ្ចប់ការប្រកួតក្នុងពូល។ ហ្គីណេស្ថិតនៅលំដាប់ទី២ក្នុងតារាងបន្ទាប់ពីបានយកឈ្នះក្រុម The Gambia ១-០ ក្នុងការប្រកួតចុងម៉ោងកាលពីថ្ងៃសុក្រ ដែលជាលទ្ធផលដែលមានន័យថា កាមេរូនទំនងជានឹងត្រូវការផ្តួលក្រុម Gambia នៅថ្ងៃអង្គារដើម្បីឈានទៅវគ្គបន្ត។
ម្ចាស់ជើងឯកទ្វីបអាហ្វ្រិក៥សម័យកាលដែលមានមួយពិន្ទុពីការប្រកួត២ អាចឆ្លងកាត់ជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតចំនួន៤ប្រសិនបើពួកគេមិនបានយកឈ្នះលើហ្គីណេលើភាពខុសគ្នានៃគ្រាប់បាល់ ឬគ្រាប់បាល់ស៊ុតបញ្ចូលទី៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)