ព័ត៌មានទាន់ហេតុការណ៍៖

ការទទួលសម្ភារ:អេកូ GE Vivid T8 Ultrasound System!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងទិសដៅអភិវឌ្ឍន៍ស្តង់ដារសកលនៃការថែទាំព្យាបាល ផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលការផ្តល់ជូនម៉ាស៊ីនថ្មី ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅតំរូវការជាក់ស្តែងក្នុងផ្នែកក្នុងពេលដែលសេវាកម្មរបស់ផ្នែកមានការកើនឡើងទាំងបច្ចេកទេសផ្នែកជម្ងឺបេះដូង សរសៃឈាមនិងជម្ងឺសន្លាក់។

តាមរយ:នៃការផ្តល់ជូននេះ ផ្នែកនឹងបន្តការអនុវត្តន៏និងបន្តអភិវឌ្ឍន៏បច្ចេកទេសជំនាញផ្នែកជម្ងឺបេះដូង សរសៃឈាមនិងជម្ងឺសន្លាក់អោយកាន់តែមានប្រសិទ្ធិភាព សុវត្ថិភាពនិង ផាសុកភាពខ្ពស់ ជូនអ្នកជម្ងឺរបស់យើង។

ម៉ាសុីនអេកូ GE Vivid T8 Ultrasound System ជាម៉ាសុីនអេកូបំពាក់នូវបច្ចេកវិទ្យាចុងក្រោយសំរាប់ឆ្លើយតបជាពិសេសការប្រើប្រាស់ជាជំនួយក្នុងការអនុវត្តន៏បច្ចេកទេសផ្នែកជម្ងឺបេះដូង សរសៃឈាមនិងជម្ងឺសន្លាក់ដូចជា:

ក-សំរាប់ផ្នែកជម្ងឺបេះដូង អេកូបេះដូង (Echocardiographie) ជាជំនួយក្នុងការរក:    

   1. ជម្ងឺប្រឹសបេះដូង (Cardiopathie valvulaire) 

    2. ជម្ងឺបេះដូងបណ្តាលមកពីបញ្ហាស្ទះសរសៃឈាម(Cardiopathie ischémique)

    3. ជម្ងឺបេះដូងបណ្តាលមកពីវិបត្តចង្វាក់បេះដូង(Cardiopathie rythmique)

    4. ជម្ងឺបេះដូងចំហពីកំណេីត (Cardiopahie congénitale) 

    5. ជម្ងឺបេះដូងផ្សេងៗទៀតអោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយ:ការផ្តល់នូវរូបភាពបានច្បាស់ល្អ

ខ-សំរាប់ផ្នែកជម្ងឺសរសៃឈាម:

    1. អេកូសរសៃឈាមដែលទៅចិញ្ចឹមខួរក្បាល (Echo doppler de tronc supra-aortique (TSA): ជាជំនួយក្នុងការរកមូលហេតុដែលបណ្តាលអោយមានការស្ទះសរសៃឈាមខួរក្បាល ដែលបណ្តាលមកពីកំណកខ្លាញ់នៅតាមសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមខួរក្បាល

    2. អេកូសរសៃឈាមដែលចិញ្ចឹមតម្រង់នោម (Echo doppler artériel rénal): ជាជំនួយក្នុងការរក ការត្បៀតសរសៃឈាមដែលនាំឈាមទៅតម្រង់នោម ដែលជាមូលហេតុដែលធ្វេីអោយមានការឡេីងសម្ពាធឈាមប្រភេទទី២ ដែលជាញឹកញាប់យេីងរកឃេីញនៅលេីអ្នកជម្ងឺលេីសសម្ពាធឈាមវ័យក្មេង

    3. អេកូសរសៃឈាមអាកទែរនៅជេីង (Echo doppler artériel des membres inférieurs): ជាជំនួយក្នុងការរក ការស្ទះសរសៃឈាមអាកទែរនៅជេីង ចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែមរាំរៃ អ្នកជម្ងឺលេីសសម្ពាធឈាមរាំរៃ អ្នកពិសាបារីច្រេីន ដែលស្តែងចេញដោយមានរោគសញ្ញាឈឺជេីងដេីរមិនបានឆ្ងាយ ត្រជាក់ចុងជេីង

    4. អេកូសរសៃឈាមវែននៅដៃរឺជេីង(Echo doppler veineux des membres supérieurs ou inférieurs): ជាជំនួយក្នុងការរក ការស្ទះសរសៃឈាមវែននៅដៃរឺក៏នៅជេីង ដែលយេីងជួបប្រទះញឹកញាប់គឺការស្ទះសរសៃឈាមវែនជ្រៅដែលនៅជេីង(Thrombose veineuse profonde) ដែលស្តែងចេញដោយមានការហេីមជេីងមួយចំហៀង ឈឺ ហេីយឡេីងក្តៅ

គ-សំរាប់ផ្នែកជំងឺសន្លាក់:

    1. ធ្វើរោគវិនិច្ឆ័យ ការរលាកសន្លាក់ (arthrite et tenosynovite) ដែលអាចកើតមានក្នុងជំងឺ auto immune ដូចជា LED, PR, SPA, connectivite mixte , etc. 

    2. Échographie ក៏ជាជំនួយសំរាប់ការរកមើល épanchement intra articulaire និង ធ្វើ ponction articulaire

    3. ជាជំនួយដល់ការធ្វើ infiltration intra-articulaire ដើម្បីព្យាបាលការឈឺចាប់ 

    4. Échographie ក៏ជាជំនួយក្នុង rhumatismes microcristaux ដូចជា goutte និង chondrocalcinose 

    5.ធ្វើរោគវិនិច្ឆ័យ លើ enthésopathie  ដូចជា tendinopathie calcifiante , tendinite , rupture de tendon , etc.

   

ម៉ាសុីនអេកូនេះអាចអនុញ្ញាត្តិអោយឯកទេសរបស់យើងប្រើប្រាស់ក្នុងការធ្វេីរោគវិនិច្ឆ័យសុក្រិត រហ័ស ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលេីនេះទៀត ឧបករណ៏នេះជាជំនួយក្នុងការរករោគវិនិច្ឆ័យទៅលើផ្នែកផ្សេងៗនៃសរីរាង្គមួយចំនួនដូចជា: សរីរាង្គក្នុងប្រអប់ទ្រូង មានសួត បេះដូង សរសៃឈាម សរីរាង្គក្នុងពោះនិងអាងត្រគៀក។ ម៉ាស៊ីនអេកូខាងលើក៏នឹងជាឧបករណ៍ជំនួយសំរាប់ក្រុមងាររបស់យើង ដែលជាវេជ្ជបណ្ឌិតឯកទេសប្រើប្រាស់ក្នុងការអនុវត្តន៏ការងារប្រចាំថ្ងៃ៕

នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖