ព័ត៌មានទាន់ហេតុការណ៍៖

Arsenal លុត Crystal Palace ៥ទល់០ ឡើងឈរលេខ៣បណ្តោះអាសន្ន

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើការប្រជែងដណ្តើមពាន Premier League របស់ពួកគេតាមរយៈការផ្តួលក្រុម Crystal Palace យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ទល់០ នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃទី២០ មករា ឆ្នាំ២០២៤

ការប្រយុទ្ធរបស់ក្រុមកាំភ្លើងធំនៅលើកំពូលបានធ្លាក់ចុះដល់ចុងឆ្នាំមុន ខណៈដែលពួកគេបានចាញ់៣ប្រកួតក្នុងចំណោមការប្រកួត Premier League ចុងក្រោយចំនួន៥ របស់ពួកគេ។

បន្ទាប់ពីចេញដំណើរទៅកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាករដូវរងាររយៈពេលមួយសប្តាហ៍ ក្រុមរបស់លោក Mikel Arteta បានត្រឡប់មកវិញនូវទម្រង់លេងប្រសើរឡើងវិញ ខណៈដែលការតែតបាល់បញ្ចូលទីរបស់ Gabriel, Dean Henderson ស៊ុតបញ្ចូលទីដោយខ្លួនឯង, Leandro Trossard បញ្ចប់ និងស៊ុតបញ្ចូលទី២គ្រាប់របស់ Gabriel Martinelli នៅម៉ោងបន្ថែម។

២គ្រាប់ដំបូងកើតចេញពីបាល់ជ្រុង ដោយគ្រាប់បើកឆាកនៅនាទីទី១១ពេលដែល Gabriel បានតែតបញ្ចូលទីមុនពេលការតែតបាល់បញ្ចូលទីរបស់ខ្សែការពាររូបនេះធ្វើឲ្យភ្លាត់ស្នៀតអ្នកចាំទី Henderson របស់ Crystal Palace ឲ្យផ្លាតចូលទីក្រោយសំណាញ់ទីខ្លួនឯងនៅនាទីទី៣៧។

ក្រុមភ្ញៀវបានវាយបកតិច​តួចប៉ុណ្ណោះ ផ្ទុយទៅវិញ Arsenal បានបន្ថែមការនាំមុខរបស់ពួកគេនៅក្នុងតង់ទី២ នៅពេលដែល Trossard ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣នៅនាទីទី៥៩។ នៅក្នុងម៉ោងបន្ថែមគឺនាទីទី៩០+៤ និងនាទីទី៩០+៥ Gabriel Martinelli រកបាន២គ្រាប់បន្ថែមទៀតដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អក្នុងលទ្ធផល៥ទល់០។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ Arsenal ឡើង​ទៅ​ឈរលេខ៣​ដែល​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន​២​ពិន្ទុ ប៉ុន្តែ​បាន​លេង​មួយ​ប្រកួត​ច្រើន​ជាង​ក្រុម​របស់លោក Jurgen Klopp។ ចំណែក Crystal Palace នៅតែ​ឈរ​លេខ​១៤​ក្នុង​តារាង​ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖