ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃអង្គារថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២៣
ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅទីស្នាក់ការសាខា ដែលមានការអញ្ជើញចូលរួមពីសមាជិក –សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបតិសាខា សរុបចំនួន៤៣រូប (ស្រី១១រូប)។ កិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖
១- របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
២- របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣ និងផែនការថវិកាឆ្នាំ២០២៤
៣- មតិចូលរួមពិភាក្សា និងអនុម័តលើទិសដៅការងារនិងផែនការថវិកាឆ្នាំ២០២៤បន្ទាប់ពីស
មាជិក-សមាជិកានៃកិច្ចប្រជុំបានអនុម័តលើទិសដៅការងារ និងផែនការថវិកាឆ្នាំ២០២៤
៤ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានធ្វើការណែនាំដល់ក្រុមប្រតិបត្តិសាខា នូវចំណុចមួយចំនួនរួមមាន៖
១- ត្រូវមានផែនការសកម្មភាពការងារប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំឱ្យបានជាក់លាក់។
២- ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។
៣- ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុធ្វើការងារក្នុងស្មារតីជាក្រុមទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន
៤-ពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។
៥- ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិ៍ ភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ៕
ដោយ ៖ សិលា