ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលស័ក្តិ៤ម្នាក់មានបញ្ហាទំនាស់រឿងដីធ្លី សម្រេចចិត្តចង.កសម្លាប់ខ្លួន នៅក្នុងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សពបុរសម្នាក់ត្រូវគេប្រទះឃើញដោយការធ្វើអត្តឃាតចង.ក នៅក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច។

ហេតុការណ៍ចង.កនេះ បង្កឲ្យមានការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី ២៣ខែមករាឆ្នាំ២០២៤ដែលស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

ជនរងគ្រោះមានឈ្មោះ ជួន ភឿន ភេទប្រុស អាយុ៥៤ ឆ្នាំមានមុខរបរជាមន្ត្រីនគរបាល មានទីលំនៅបច្ចុប្បន្នភូមិ ដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ 

មុនពេលកើតហេតុ គេតែងឮជនរងគ្រោះនិយាយរឿង បញ្ហាពាក់ព័ន្ធនឹងទំនាស់ដីធ្លីដែលមិនទាន់ដោះស្រាយរួច ស្រាប់តែដល់ថ្ងៃកើតហេតុក៏ប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះរបស់គាត់តែម្ដង។  

សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញផ្នែកដងខ្លួន ផ្នែកក្បាលភ្នែកអវៈយវៈ រួចបញ្ជាក់ថា សពខាងលើ ពិតជាបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារបញ្ហារឿងទំនាស់ដីធ្លី នឹងមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖