ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៤ មករា កើតឡើងចំនួន ០៩លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៨នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់) ៕

ដោយ ៖ សហការី


ចែករំលែក៖