ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ គឹម​ សន្តិភាព​៖​ គីង្គក់លក់ថ្នាំស្រែង!

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌​ នៅព្រឹកថ្ងៃ​ទី២៥​ ខែមករា​ ឆ្នាំ​២០២៤នេះថា៖​ គីង្គក់លក់ថ្នាំស្រែង!

លោកបណ្ឌិត​ គឹម​ សន្តិភាព​ បានថ្លែង​បញ្ជាក់ថា​ ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ!​ ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេស តែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅហើយ!

លោករដ្ឋលេខាធិការ​ បន្ថែម​ទៀត​ថា​ មិនគួរយកឈ្មោះសហគមន៍ខ្មែរជាលេស ដើម្បីបិទបាំងសកម្មភាពបក្សនយោបាយក្នុងវត្តនោះទេ!​ តើនេះជាសកម្មភាពរបស់សហគមន៍ខ្មែរ ឬជាសកម្មភាពបក្សនយោបាយ ដែលបានយកទីវត្តអារាមជាកន្លែងធ្វើសកម្មភាពបែបនេះ?​ សូមបងប្អូនពិចារណាផងចុះ! 

សូមជម្រាបជូនថា​ កាលពីម្សិលមិញនេះ​ដែរ​ លោកបណ្ឌិត​ គឹម​ សន្តិភាព​ បានថ្លែង​បញ្ជាក់ដែរថា​ តើវត្តខ្មែរនៅក្រៅប្រទេសជាកន្លែងសម្រាប់ពុទ្ធសាសនិកគោរពប្រតិបត្តិសាសនា ឬនៅតែជាកន្លែងសម្រាប់មនុស្សមួយក្រុមប្រើប្រាស់ជាទីស្នាក់ការគណបក្សនយោបាយ? 

គួរណាស់រក្សាទុកទីអារាមនានា ជាកន្លែងគួរជាទីគោរពសក្ការៈ និងប្រតិបត្តិព្រះពុទ្ធសាសនា ជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ខ្មែរ ជាកន្លែងអប់រំ បង្កើតមិត្តភាព សាមគ្គីភាព របស់ពុទ្ធសាសនិកគ្រប់រូប ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ។

ជាមួយគ្នានោះ​ លោករដ្ឋលេខាធិការរូបនេះ​ ក៏សូមផ្តាំទៅផង សូមមេត្តាកុំបន្តយកទីអារាមធ្វើជាទីជម្រកគណបក្សនយោបាយបែបនេះអី  មិនត្រឹមត្រូវទេ ហើយវាអាក្រក់មើលណាស់ បើមិនចេះខ្មាសអៀនទេ គួរណាស់ខ្មាសក្មេងផង!៕

ដោយ​៖ស​ តារា


ចែករំលែក៖