ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន៖​ ដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១២ (12th ALAWMM) តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១២ (12th ALAWMM)។ 

ក្នុងកិច្ចប្រជុំនេះមានការចូលរួមដោយប្រតិភូកម្ពុជា រួមមាន៖ លោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ,លោក​ ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងមន្ត្រីទទួលបន្ទុកនៃក្រសួងយុត្តិធម៌។ 

សូមជម្រាបជូនថា​ កិច្ចប្រជុំ ធ្វើឡើងតាមបបរព័ន្ធអនឡាញ និង បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ និងឯកសារ ដូចខាងក្រោម៖

១. របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់ លើកទី២១ (21st ASLOM)

២.  របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់ លើកទី២២ (22nd ASLOM)

៣. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ាន លើកទី១២ (12nd ALAWMM)៕

ដោយ​៖ តារា​


ចែករំលែក៖