ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តHinoបេីកបុកសត្វគោឆ្លងផ្លូវងាប់មួយក្បាល

ចែករំលែក៖

ភ្នំពេញ៖​ សត្វគោមួយក្បាលរត់ឆ្លងផ្លូវត្រូវរថយន្តHIno បេីកលឿនជ្រុលទៅបុកបណ្តាលឱ្យងាប់មួយក្បាល ចំណែករថយន្តរងការខូចខាត។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀល​ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវក្រវាត់ក្រុងទី៣​ ភូមិក្រាំងស្លឹក​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកHino ពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ​ 3A-8016​ ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវាត់ក្រុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានសត្វគោឈ្មោលមួយក្បាលរត់ឆ្លងផ្លូវកាត់មុខរថយន្តធ្វើឱ្យអ្នកបើកបរជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកិនបណ្តាលឱ្យសត្វគោកនោះងាប់ ចំណែករថយន្តរងការខូចខាតផងដែរ។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុ ហើយធ្វើការស្រាវជ្រាវរកម្ចាស់ដេីម្បីមកដោះស្រាយជាមួយម្ចាស់រថយន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖