ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៥ មករា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០២នាក់), រងរបួសសរុប ១២នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ១១នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ០៤លើក (ស្លាប់ ០២នាក់),ស្រវឹង ០១លើក (ស្លាប់ ០នាក់) និងងងុយ ០១លើក (ស្លាប់ ០នាក់) ៕

ដោយ ៖ សហការី


ចែករំលែក៖