ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្លិប Union Berlin លោក Nenad Bjelica ត្រូវពិន័យ៣ប្រកួតបន្ទាប់ពីមានជម្លោះជាមួយ Leroy Sane

ចែករំលែក៖

អ្នកចាត់ការទូទៅរបស់ក្លិបអាល្លឺម៉ង់ Union Berlin លោក Nenad Bjelica ត្រូវបានគេដាក់បម្រាមប្រកួតសម្រាប់ការវាយលើកីឡាករ Leroy Sane របស់ Bayern Munich ចំមុខ។

ហេតុការណ៍នេះបានកើតឡើងនៅនាទីទី៧៤នៃការចាញ់នៅក្របខ័ណ្ឌBundesliga កាលពីថ្ងៃពុធ នៅពេលដែលខ្សែប្រយុទ្ធ Sane ព្យាយាមយកបាល់ពី Bjelica នៅលើខ្សែបន្ទាត់ចំហៀង

Bjelica ដែលត្រូវបានពិន័យជាប្រាក់២៥,០០០អឺរ៉ូបានលើកដៃរបស់គាត់ពីរដងទៅកាន់មុខរបស់ Sane ដោយរុញគាត់ចេញ ហើយត្រូវបានបណ្តេញចេញជាបន្តបន្ទាប់។ សមាគមបាល់ទាត់អាឡឺម៉ង់បាននិយាយថា គាត់បានបង្ហាញ “អាកប្បកិរិយាមិនលេងកីឡា” ។

គ្រូបង្វឹកសញ្ជាតិក្រូអាតវ័យ៥២ឆ្នាំរូបនេះបានដឹកនាំក្រុម Union Berlin តាំងពីខែវិច្ឆិកា ហើយនឹងខកខានការប្រកួត Bundesliga ទល់នឹង Darmstadt, RB Leipzig និង Mainz

ក្រុម Union Berlin ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខកាលពីរដូវកាលមុន ឈរនៅចំណាត់ថ្នាក់លេខ១៥ និងមានត្រឹមតែពិន្ទុប៉ុណ្ណោះពីកន្លែងដែលត្រូវកាត់ចោលនៅរដូវកាលនេះ

ចំណែកក្រុម Bayern Munich ឈរនៅលេខ២ មាន៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen បន្ទាប់ពីឈ្នះការប្រកួតកាលពីថ្ងៃពុធ -០

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖