ព័ត៌មានទាន់ហេតុការណ៍៖

យប់មុិញ ! សមត្ថកិច្ចតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនានា បានឃាត់យានយន្តល្មើសចំនួន១៦៨គ្រឿង ក្នុងនោះរថយន្ត៤៨គ្រឿង ម៉ូតូ១២០គ្រឿង ក្នុងចំណោមយានយន្តឆ្លងកាត់ចំនួន១៧៩១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនានា បានឃាត់យានយន្តល្មើសចំនួន១៦៨គ្រឿង ក្នុងនោះរថយន្ត៤៨គ្រឿង ម៉ូតូ១២០គ្រឿង ក្នុងចំណោមយានយន្តឆ្លងកាត់ចំនួន១៧៩១គ្រឿង ក្រោយពេលចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ លទ្ធផលល្មើសដូចខាងក្រោម ៖ 

១- ល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់

-អ្នកបើកបររថយន្ត ចំនួន២០នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៥នាក់

-អ្នកបើកបររថយន្ត ចំនួន២១នាក់

២- បទល្មើសផ្សេងៗ ចំនួន ១០៤គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន៩៧គ្រឿង

-គ្មានប័ណ្ណបើកបរ ចំនួន០៧គ្រឿង

៣- វិធានការអប់រំ​

-អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម​ 0,25mg/L  ចំនួន១០នាក់

-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៤០នាក់ (មានមួក​ មិនព្រមពាក់)

៤- ការរក្សាទុកយានយន្ត​ និងផាកពិន័យ

– ផាកពិន័យ​  ចំនួន​១១៨គ្រឿង

– នៅសល់​    ចំនួន​៥០គ្រឿង

– ទុកនៅអធិការខណ្ឌ​  ចំនួន​៤៧ គ្រឿង (រថយន្ត ចំនួន១៦គ្រឿង -ម៉ូតូ ចំនួន ៣២គ្រឿង) និងបញ្ជូនទៅការិយាល័យ ចំនួន​០២គ្រឿង ។

សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ! បើស្រវឹងកុំបើកបរ ! បើកបរមានកត្តាយោគយល់គ្នា , បើកបរពាក់មួកសុវត្ថិភាព , ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍ ៕ 

ដោយ ៖ សិលា


ចែករំលែក៖