ព័ត៌មានទាន់ហេតុការណ៍៖

Man City នាំយកខ្សែបម្រើវ័យក្មេង Claudio Echeverri ពី River Plate ក្នុងតម្លៃ១២.៥លានផោន

ចែករំលែក៖

ក្លិបមេឃខៀវ Manchester City បានចុះហត្ថលេខានាំយកខ្សែបម្រើអាហ្សង់ទីនអាយុក្រោម១៧ឆ្នាំ Claudio Echeverri ពីក្លិប River Plate ។

Man City នឹងចំណាយប្រាក់ប្រហែល១២.៥លានផោនសម្រាប់ Echeverri ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះដែលឈានដល់ឆ្នាំ២០២៨។

កីឡាករវ័យ១៨ឆ្នាំរូបនេះបានបង្ហាញខ្លួនជាក្រុមដំបូងចំនួន៦ដងសម្រាប់ River Plate នឹងនៅជាមួយក្លិបនៅលីកកំពូលអាហ្សង់ទីនខាងលើ។

Man City បានយល់ព្រមលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ River Plate សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ក្នុងខែមករាឆ្នាំ២០២២។

Echeverri គឺជាប្រធានក្រុមរបស់អាហ្សង់ទីននៅ U17 នៅ World Cup កាលពីខែវិច្ឆិកា ហើយបានស៊ុតបញ្ចូលទីបានមួយគ្រាប់ ខណៈដែលពួកគេបានយកឈ្នះប្រេស៊ីល ៣-០ ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។

គាត់បានបញ្ចប់ការប្រកួតដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ ខណៈដែលអាហ្សង់ទីនបានឈរនៅលេខរៀងទី៤បន្ទាប់ពីចាញ់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៣ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖