ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​ចំនួន​ ៤នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ០៩នាក់​ តាមដងផ្លូវ​!

ចែករំលែក៖

ភ្នំពេញ​៖​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២៧ ខែមករា​ ឆ្នាំ​២០២៤នេះ បានកើតឡើងចំនួន ០៧លើក បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់។ នេះបេី​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​នេះ បានកើតឡើងចំនួន ០៧លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៥នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់)និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)។ 

ជាមួយគ្នានោះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមករានេះដែរ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៤៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ ខណៈ​ចំនួនគោលដៅសរុប ៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣០គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៨៤គ្រឿង និងម៉ូតូ ៥៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៧១គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៨គ្រឿង និងម៉ូតូចំនួន ៤៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕

ដោយ​៖ តារា​


ចែករំលែក៖