ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខេត្តបញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ​ករណីរំលោកសេពសន្ថវៈ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃសៅរ៍​ ទី២៧​ ខែមករា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

 សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ ប៉ែន ចាន់នី (ហៅម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់  បច្ចុប្បន្ន រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ​ ឡ.ល​ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំស្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ 

 លោក​ បានឱ្យ​ដឹងទៀតថា​ តាមការរៀបរាប់របស់ជនរងគ្រោះក្នុងពាក្យបណ្ដឹងថា គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយវា ដែលត្រូវជាកូនស្រីរបស់គាត់ រស់នៅក្រុងប៉ោយប៉ែត និងដើម្បីរកការងារធ្វើផង។ ក្រោយមករូបគាត់រកការងារបានធ្វើ ហើយស្នាក់នៅផ្ទះជាមួយក្មួយស្រីរបស់គាត់ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។ ស្រាប់តែនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់បានទូរស័ព្ទមកប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ​ ប៉ែន ចាន់នី ជិះម៉ូតូមកឌុបគាត់ទៅលេងផ្ទះរបស់ខ្លួននៅភូមិផ្សារកណ្ដាល ដូចសព្វដង ពេលកូនប្រសាមកដល់គាត់ក៏បានជិះម៉ូតូទៅជាមួយ ស្រាប់តែដល់ចំណុចចំការស្វាយមួយកន្លែង កូនប្រសាបានឈប់ម៉ូតូ រួចធ្វើសកម្មភាពចាប់រំលោភរូបគាត់ទាំងកម្រោលបានសម្រេចតែម្ដង ពេលធ្វើសកម្មភាពរួច ជនសង្ស័យជាកូនប្រសាបានដឹករូបគាត់ទៅផ្ទះខ្លួន ពេលនោះគាត់ក៏បានប្រាប់រឿងហេតុឱ្យកូនស្រីបង្កើតរបស់គាត់បានដឹង ហើយពេលព្រឹកឡើងគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។​ 

 ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារភាពថា​ រូបខ្លួនពិតជាបានរំលោភទៅលេីជនរងគ្រោះជាម្ដាយក្មេកបានសម្រេចពិតប្រាកដមែន​។ ដោយផ្អែកលេីពាក្យបណ្តឹងនិងចម្លេីយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី។ 

 លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ ៖ វណ្ណា


ចែករំលែក៖