ព័ត៌មានទាន់ហេតុការណ៍៖

សំណាងហេីយមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ! រថយន្តធុនធំបេីកលឿនគេចពីរថយន្តផ្សេងក្រឡាប់ផ្ងារជេីងចាក់ដីពេញផ្លូវ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ រថយន្តបែនដឹកដីមួយគ្រឿង​ បានបេីកគេចពីរថយន្តមួយគ្រឿងទៀតធ្វើឱ្យបួងចង្កូតរហូតដល់ក្រឡាប់ផ្ងារជើង​ចាក់ដីពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណារងរបួស​នោះទេ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល​ ថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៤​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​  ភូមិក្រាំងស្វាយ​សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ 

​     បេីតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា​ មុខពេលកេីតហេតុ​ គេឃេីញបុរសម្នាក់បានបេីករថយន្តម៉ាក​ តូយ៉ូតា​ ព្រូស​មួយគ្រឿង​តាមផ្លូវជាតិលេខ២​ ក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេង​ ស្របពេលនោះក៏មានបុរសម្នាក់បានបេីករថយន្តបែនដឹកដីមកពីក្រោយយ៉ាងលឿនបានបួងចង្កូតគេចខ្លាំងពេកព្រោះតែខ្លាចបុករថយន្តព្រូសទេីបរថយន្តដឹកដីក្រឡាប់ផ្ងារជេីងចាក់ដីរាយប៉ាយពេញផ្លូវ​ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួស​ក្នុងករណីនោះទេ តែអ្នកបេីកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។ 

​   ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ធ្វេីការពិនិត្យកន្លែងកេីតហេតុ​ ។ បន្ទាប់ពីពិនិត្យជាក់ស្ដែងឃេីញថារថយន្តខាងលេីមិនប៉ះពាលដល់សម្បត្តិរដ្ឋនិងមិនបង្កគ្រោះថ្នាក់ដល់អ្នកណា​នោះ ទេីបសមត្ថកិច្ចឱ្យខាងតំណាងរថយន្តបង្កហៅរថយន្តស្ទូចមកស្ទូចរថយន្តចេញ​ ព្រមទាំងកេីបនិងបាញ់ទឹកលាងសម្អាតផ្លូវឱ្យស្អាត​ដេីម្បីឲ្យបងប្អូនប្រពលរដ្ឋធ្វេីដំណេីរល្អប្រសេីរ​ឡើងវិញ ៕

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖