ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ស្រុករមាសហែក រីករាយសប្បាយចិត្តខណៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត យកម៉ាស៊ីនបូមទឹក ពីទន្លេកំពង់ស្ពានបញ្ចូលក្នុងប្រឡាយកីយចក ងាយស្រួលដល់ពួកគាត់ ទាញយកប្រើប្រាស់ ធ្វើស្រែចម្ការ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បងប្អូនប្រជាពលរដ្ឋ ស្រុករមាសហែក រីករាយ សប្បាយចិត្តខណៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត សហការជាមួយរដ្ឋបាលស្រុក បានយក ម៉ាស៊ីនបូមទឹក ខ្នាតធំចំនួន៤គ្រឿង បូមទឹកពីទន្លេកំពង់ស្ពានបញ្ចូល ក្នុងប្រឡាយកីយចក ងាយស្រួល ដល់ពួកគាត់ទាញយកទឹកទៅប្រើប្រាស់ធ្វើស្រែចម្ការ។

យោងតាម លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ លោក និងលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងព្រមទាំងសហការី បានចុះពិនិត្យចំណុចក្បាលហុងប្រឡាយកីយចក និងចំណុចមួយចំនួនទៀតស្ថិតនៅក្នុងឃុំជ្រៃធំ ក្នុងការសម្រួលបញ្ចូលទឹកចូលទៅក្នុងប្រឡាយដើម្បីបានទឹកឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងការបង្កបង្កើតផលស្រូវរដូវប្រាំង។

លោកបន្តថា ហើយនៅរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ ម្សិលមិញនេះ គឺបាន ដាក់ដំណើរ ការ បូមទឹកបញ្ចូលក្នុងប្រឡាយកីយចក  ងាយស្រួលដល់បងប្អូន ដែលរស់នៅ ឆ្លងកាត់មានឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្តៅ និងឃុំចន្រ្តិ ស្រុករមាសហែក និងបន្តទៅស្រុករំដួលនិង ស្រុកស្វាយទាបទទួលបានផលប្រយោជន៏ ទាញ យកទឹកពីប្រឡាយធ្វើស្រូវប្រាំង របស់បងប្អូន ក្នុងសហគមន៏ ផងដែរ។

លោកអភិបាលស្រុក សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជា លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក និងលោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង។

លោក ក៏បានថ្លែងអំណរគុណដល់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង ដែលបានផ្ដល់ម៉ាស៊ីនបូមទឹក ខ្នាតធំចំនួន៤គ្រឿង ដើម្បីបូមទឹកពីទន្លេកំពង់ស្ពានបញ្ចូលក្នងប្រឡាយកីយចក ដែលកំពុងទទួលរងការរីងស្ងួតស្រូវរដូវប្រាំងពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះ អ្នកមីង វ៉ាន់ចិន្ដា រស់ក្នុងភូមិត្រពាំងស្មាច់ឃុំជ្រៃធំ  លោកពៅ សានី រស់ក្នុងភូមិដក់ព ឃុំជ្រៃធំ អ្នកស្រីពៅនួន រស់ក្នុងភូមិដក់ពរឃុំជ្រៃធំនិងអ្នកស្រីរ៉េតសៀងហេត រស់ក្នុងភូមិដក់ពរឃុំជ្រៃធំ ស្រុករមាសហែក មានទឹកមុខញញឹម សប្បាយរីករាយ បានថ្លែងអំណរគុណជាខ្លាំង ដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ដែលតែងតែគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជា លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក និងលោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង លោកអភិបាលស្រុកក៏ដូចជា មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ពីព្រោះស្រូវស្រែ របស់ពួកគាត់ រងការរីងស្ងួតពិបាកក្នុងការធ្វើស្រែប្រាំងខ្លាំងណាស់ តែនាពេលនេះគឺពួកគាត់មានទឹក ដែលបូមពីទន្លេកំពង់ស្ពាន បញ្ចូលក្នុងប្រឡាយកីយចក ងាយស្រួល ដល់ពួកគាត់ ទាញយកទឹកទៅប្រើប្រាស់ផងដែរ ៕

ដោយ៖ សុថាន

 


ចែករំលែក៖