ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​-យុវតី​ គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៦ នាក់ (ស្រី ០៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី​ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញ​ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុង​ចំណោម​ជនសង្ស័យចំនួន​ ៣៦នាក់នេះរួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២១នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ៦ករណី ឃាត់ ៦នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមករា រួមមាន ៖​ មេតំហ្វេតាមីន(Ice) ស្មេីនិង​ ៥៣២៦២៣,៥៩ក្រាម និង៩កញ្ចប់តូច។​ និងកេតាមីន(Ke) ស្មេីនិង​ ៩៨០៨០៨,១៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៩អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៥៣២៦០៩,៦០ក្រាម និងKe ៩៨០៨០៨,១៦ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៤,៤០ក្រាម។

*៤ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៥៣ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៦កញ្ចប់តូច។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦២ក្រាម។

*៨ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៨,២៧ក្រាម។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

ដោយឡែក កម្លាំងកងរាជអាវុធហត្ថខេត្ត  ១អង្គភាព

*១ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម៕

ដោយ៖ តារា


ចែករំលែក៖