ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- មកបង្ខូចកេរ្ត៍ឈ្មោះនិងកិត្តិយសគេអស់ហើយមកសុំទោសលេងៗម៉េចកើតទៅ = បើមិនប្រដៅច្បាប់ពិតជាមិនរាងចាលទេ?
២- ការលើកលែងឲ្យអ្នកដែលមួលបង្កាច់កេរ្ត៍និងកិតិ្តយសគេ = មិនមែនជាមធ្យោបាយពង្រឹងនីតិរដ្ឋទេ?
៣- ការប្រើសិទ្ធិហួសព្រំដែនរដ្ឋធម្មនុញ្ញបានបញ្ជាក់ហើយ = បើនៅតែអាងសិទ្ធិខ្លួនឯងទាំងបំពាន ការសុំទោសមិនមែនជាសិទ្ធិទេ?
៤- បទក្បត់ជាតិទាំងមូលហើយចង់មកធ្វើនយោបាយឡើងវិញផង = អត់ផ្លូវទេ។
៥- អ្នករត់ចោលស្រុកទេដែលកំសាក = បើក្លាហានម៉េចមិនមកបង្កើតគណបក្សនយោបាយប្រកួតប្រជែងទៅ?
៦- ទោះ១០ប្រទេសមានយុវជនត្រឹម៩០០នាក់មកអួតអី? = គេក្នុងស្រុកមានយុវជនរាប់លាននាក់កំពុងសស្រាក់សស្រាំធ្វើការបម្រើជាតិគេមិនថាផង?
៧- កុំថាយុវជនក្នុងស្រុកចង់ចូលរួមជាមួយយុវជនរត់ចោលស្រុកមួយក្តាប់តូច = ទោះយុវជនរត់ចោលស្រុកចង់ចូលរួមជាមួយយុវជនក្នុងស្រុកក៏ខ្ពើមយកដែរ?
៨- ពលករចំណាកស្រុកត្រូវគោរពច្បាប់ប្រទេសដែលខ្លួននៅធ្វើការ = មិនគួរសំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាលរំខានមេដឹកនាំប្រទេសជាមិត្តទេ?
៩- រឿងកាត់លុយសមធម៌ប្រជាជននៅរុនតាឯក = ប្រយ័ត្នត្រីងៀតឆ្លៀតពង?
១០- បណ្តាញយុវជនសកលរត់ចោលស្រុកសោះតែចង់ឲ្យគេមកចូលជាមួយខ្លួន = ពិតជាមិនស្គាល់ខ្លួនឯងមែន? ៕
ដោយ ៖ សិលា