ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ០៦នាក់ និងបានកើតឡើងចំនួន ០៧លើក។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា បានកើតឡើងចំនួន ០៧លើក (យប់ ០៥លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៦នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៧នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០២នាក់) និងស្រវឹង ០១លើក (ស្លាប់ ០១នាក់) ៕
ដោយ៖ តារា