ព័ត៌មានទាន់ហេតុការណ៍៖

តោះសិក្សាស្វែងយល់ អំពី ជំងឺមហារីកក្រពះ!

ចែករំលែក៖

ភ្នំពេញ ៖ មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។ 

ក- មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖

   – មានមេរោគក្រពះ Infection à helicobacter Pylori

   – កត្តាចំនីអាហារ ចំណីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង

   – មានគ្រួសារកើតជំងឺមហារីក

   – ជក់បារី និងពិសារស្រា

ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖

   – ឈឺចុងដង្ហើម, ឆ្អល់ពោះ

   – អត់រំលាយអាហារ

   – ស្រកទំងន់ រឺមិនឃ្លានអាហារ

   – លាមកខ្មៅ

   – ចង្អោរ និងក្អួត

   – ស្លេកស្លាំង

គ- ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ៖ 

   – ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ

ឃ- ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖

   – ការវះកាត់

   – ការចាក់ថ្នាំគីមី

   – ការបញ្ចាំងកាំរស្មី

ង- យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖

   – ពិសារសាប, ជៀសវាងចំណីអាហារកំប៉ុង រឺផ្អាប់

   – ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់

   – រក្សាទំងន់ដោយការហាត់ប្រាណ

   – ចៀសវាងជក់បារី និង ពិសារស្រា

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។

សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរក្សាសុខភាពលោកអ្នក ឲ្យបានរឹងមាំសម្រាប់គ្រួសារអ្នក មិត្តភក្តិអ្នក ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖