ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- បក្សប្រឆំាងឈ្លោះទាស់ទែងគ្នាឯង = មកដាក់កំហុសមកលើបក្សកាន់អំណាចទៅវិញ នេះជាខួរក្បាលអ្នកវិភាគរត់ចោលស្រុក?
២- អ្នកឈ្នះឆ្នោតតាមឆន្ទៈរបស់ប្រជាជន ការពារអំណាចជារឿងធម្មតា = អ្នកចាញ់ឆ្នោតដែលប្រើមធ្យោបាយទុច្ចរិតដណ្តើមអំណាចទើបជារឿងចំឡែក?
៣- អ្នកឈ្នះឆ្នោតការពារអំណាចគឺត្រឹមត្រូវ = អ្នកចាញ់ឆ្នោតដណ្តើមអំណាចគឺខុសទាំងស្រុង?
៤- អ្នកនយោបាយដែលឈ្លោះទាស់ទែងគ្នាបែកបាក់មិនអាចសម្របសម្រួលគ្នាបាន = ជាការគួរឲ្យខ្មាស់អៀនខ្លាំងណាស់ដែលហៅខ្លួនឯងថាជាអ្នកប្រជាធិបតេយ្យ?
៥- ការមានមតិចង់ឲ្យដោះលែងជនក្បត់ជាតិឲ្យមានសេរីភាព = គឺជាឧបាយកលទុច្ចរិតរំលោភច្បាប់ទាំងកំរោលនិងជាការបំផ្លាញនីតិរដ្ឋ។
៦- ការដោះលែងជនក្បត់ជាតិមិនបង្ហាញពីភាពក្លាហានទេ = តែជាការធ្លាក់ចូលទៅក្នុងឧបាយកលទុច្ចរិតខាងនយោបាយ។
៧- ធ្វើនយោបាយត្រូវ មានការគាំទ្រពីប្រជាជន ឈ្នះ = ធ្វើនយោវាយខុស គ្មានការគាំទ្រ គឺចាញ់។
៨- ការប្រមូលផ្តុំគ្នាទាមទារឲ្យដោះលែងទណ្ឌិត = គឺជាការរំលោភលើប្រព័ន្ធយុត្តិធម៌។
៨- ស្ថានភាពរបស់ប្រទេសជាតិកម្ពុជាមិនអាស្រ័យលើការនិយាយរបស់បុគ្គលប្រឆាំងមួយចំនួនតូចទេ = គឺវាអាស្រ័យលើនយោបាយដឹកនាំរបស់គណបក្សកាន់អំណាច។
៩- ការធ្វើស្រូវប្រាំងត្រូវឲ្យមានតុល្យភាពជាមួយប្រភពទឹកនិងទំហំដីស្រែ = ទើបគ្មានបញ្ហាជាឧបសគ្គដល់ដំណើរការបង្ករបង្កើនផល។
១០- ការផ្ទេរអំណាចពីរាជរដ្ឋាភិបាលនីតិកាលទី៦មករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា = ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនពាក់ព័ន្ធករណីជនក្បត់ជាតិទេ? ៕
ដោយ ៖ សិលា