ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅម៉ាស្សារួចក៏មានទំនាស់ពាក្យសម្តីនិងនារីម៉ាស្សាព្រោះមិនឲ្យលុយបែរជាជិះម៉ូតូទៅយកដំបងនិងដែកថ្នាំងអំពៅមកចូលវាយទៅលើនារីម៉ាស្សា បណ្តាលឲ្យរងរបួសតែត្រូវខាងភាគីនារីម៉ាស្សាវាយបកទៅវិញបណ្តាលឲ្យរងរបួសធ្ងន់ឈាមស្រោចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៤ចំណុចក្បែនិងវត្តនាគវ័នក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមសម្ដីពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញបុរសពីរនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខជិះឌុបគ្នាមកចូលម៉ាស្សាខ្លួនក្នុងហាងមួយកន្លែង ក្បែរនិងវត្តនាគវ័ន្តក្រោយមកបុរសទាំងពីរនាក់ក៏បានទាស់ពាក្យសម្តីជាមួយនិងងនារីម៉ាស្សាព្រោះតែឲ្យលុយមិនគ្រប់ដោយមានលុយត្រឹមតែ២មុឺនរៀលហើយបង្ខំឲ្យនារីម៉ាស្សារួមភេទជាមួយតែដោយតម្លៃរួមភេទចំនួន១០ដុល្លារ ពេលរួមភេទហើយ បុរសទាំងពីរអ្នកនោះឲ្យលុយមិនគ្រប់ក៏មានការទាស់ពាក្យសម្តីនិងនារីម៉ាស្សា បង្កទៅជាហិង្សាវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីខាងនារីម៉ាស្សារងរបួសធ្ងន់ស្រាល៣នាក់ ចំណែកបុរស២នាក់នោះបានរងរបួសឈាមស្រោចខ្លួនព្រោះខាងនារីម៉ាស្សាវាយសំពងបកមកវិញ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ឃាត់បុរសទាំងពីរនាក់នោះហើយនិងស្ត្រីម៉ាស្សាម្នាក់យកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី ២ ដើម្បីសួរនាំបន្តនិងឲ្យភាគីសងខាងដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ