ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចឃាត់ អ្នកបើកបរ១០៥នាក់ អប់រំ ណែនាំអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ រថយន្ត និងម៉ូតូ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ធ្វើការអប់រំ ក្នុងពេលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរណ៍ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើផ្លូវ  ២គោលដៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច។

លោក វរៈសេនីឯក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ច សហការជាមួយរដ្ឋបាលស្រុក កាលពីវេលាម៉ោង២១និង០០នាទី ដល់ម៉ោង២៤និង០០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុវត្ត២គោលដៅផ្សេងគ្នាក្នុង ស្រុកកំពង់ត្រឡាច ដែលគោលដៅទី១ នៅចំណុចផ្លូវខេត្តលេខ១៥០A ចន្លោះបង្គោលគីឡូម៉ែត្រលេខ០១-០២ ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងគោលដៅទី២ នៅលើផ្លូវខេត្តលេខ១៥៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០១-០២ ភូមិដើមពពេល ឃុំថ្មឥដ្ឋ  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល ចុះអនុវត្តច្បាប់ចរណ៍ ត្រួតពិនិត្យអាវុធជាតិផ្ទុះ កម្លាំងសមត្ថកិច្ច ឃាត់អ្នកបើកបរ១០៥នាក់ ធ្វើការអប់រំ និងមានមធ្យោបាយធ្វើដំណើរ ម៉ូតូ៦៦គ្រឿង និងរថយន្ត១០គ្រឿង។ក្រោយពីធ្វើការអប់រំ ណែនាំរួច សមត្ថិច្ច បានឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ ចន្ថា


ចែករំលែក៖