ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណភាព! លោក សៅ សុវណ្ណ ប្រធាននាយកដ្ឋានកាសែតកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញអំពីដំណឹងមរណភាព ។ 

សូមជម្រាបជូនដំណឹងដ៏ក្រៀមក្រំជូន ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យបានជ្រាបថា លោក សៅ សុវណ្ណ ប្រធាននាយកដ្ឋានកាសែតកម្ពុជា បានទទួលមរណភាពនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមជូនដំណឹងដ៏ក្រៀមក្រំនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដើម្បីចាត់ជាការអញ្ជើញចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពជាមួយនឹងគ្រួសារនៃសព៕

ដោយ ៖ សិលា


ចែករំលែក៖