ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៧ និង០០ នាទី ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទម្នាក់ ដែលជាចោរលួចម៉ូតូ មានឈ្មោះដូចខាងក្រោម៖
-ជនត្រូវចោទឈ្មោះ សឹង្ហ កក្កដា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ដែលពាក់ព័ន្ធក្នុងករណី លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក អ៊ុន ដាវីឌ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕
ដោយ៖ ស សារ៉េត