ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ 

១- បំបែក សម រង្ស៊ី និង កឹម សុខា មិនបានជាដាច់ខាត = ឥឡូវទណ្ឌិត សម រង្ស៊ី នៅស្រុកបារាំង ឯ កឹម សុខា ជាប់គុក ឃុំខ្លួននៅក្នុងផ្ទះ២៧ឆ្នាំ តើបែកគ្នាឬនៅជុំគ្នា?

២- ចង់ឲ្យអន្តរជាតិសំពង់សម្តេចតេជោ ហ៊ុន សែន = តើអន្តរជាតិសំពងបានកម្រិតណាហើយ?

៣- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចោទថាគណបក្សប្រជាជនកម្ពុជាភ័យខ្លាចមិនបានទិដ្ឋាការចូលអាមេរិក = ក្រៅពីទៅប្រជុំធំៗ តើមាននរណាចង់ទៅអាមេរិកខ្លះ?

៤- សម្តេចតេជោ ហ៊ុន សែន អត់មានវាយលុកអង្គការសង្គមស៊ីវិលអីទេ = បើអស់លោកមិនប្រព្រឹត្តល្មើសច្បាប់ទេកុំភ័យ អត់អីទេ។

៥- ដំណើរបំពេញទស្សនកិច្ចនៅថៃប្រព្រឹត្តទៅដោយរលូននិងជោគជ័យ = ភាគីទាំង២កម្ពុជា-ថៃ បានឯកភាពគ្នាមិនអនុញ្ញាត្តឲ្យជនណាឬក្រុមជនណាយកទឹកដីប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ?

៦- គម្រោងផែនការធ្វើបាតុកម្មដ៏ធំប្រឆាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថៃ = នេះជាបរាជ័យដ៏ជូរចត់របស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស.   ?

៧- ការដាក់កាម៉េរានៅតាមទីសាធារណៈដើម្បីការពារសន្តិសុខ សុវត្ថិភាពពលរដ្ឋទូទៅ = គួរតែសប្បាយចិត្តនៅពេលគេដាក់កាម៉េរាសុវត្ថិភាពនៅមុខផ្ទះ បើខ្លួនពិតជាមនុស្សត្រឹមត្រូវមិនគួរខ្លាចកាម៉េរាទេ?

៨- មានតែជនទុច្ចរិតទេដែលខ្លាចកាម៉េរាសុវត្ថិភាព = មនុស្សស្លូតត្រង់អរគុណការដាក់កាម៉េរាសុវត្ថិភាព?

៩- ការកែតម្រូវពាក្យសំដីត្រូវធ្វើឲ្យបានមុនការដាក់ពាក្យបណ្តឹងទៅតុលាការ = ការកែតម្រូវនៅក្រោយការដាក់ពាក្យទៅតុលាការអត់ន័យ។

១០- ការកែតម្រូវនៅក្រោយការដាក់ពាក្យបណ្តឹងគ្រាន់តែយករួចខ្លួនប៉ុណ្ណោះ = មិនអាចយកជាការបានទេ ៕

ដោយ ៖ សិលា


ចែករំលែក៖