ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃរកឃើញស្រាបៀរកម្ពុជា១.៦០៨កំប៉ុង ខណៈស្រាបៀរគេចពន្ធថៃលក់ដូរពេញក្រុងប៉ោយប៉ែត

ចែករំលែក៖

ប្រទេស(ថៃ)៖ សេចក្ដីរាយការពីរខេត្តស្រះកែវប្រទេសថៃប្រាប់ថា ទាហាន​ព្រំដែន​ខេត្ត​ស្រះកែវ​ចុះ​ពិនិត្យទប់ស្កាត់​ការ​រត់ពន្ធ​ទំនិញគេចពន្ធនៅថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ ២០២៤។  សេចក្ដីរាយការបញ្ជាក់ថា នៅក្នុងប្រត្តិបត្តិការនោះមាននាយកដ្ឋាននគរបាលប៊ូរ៉ាផា ដោយក្រុមការងារពិសេសទី ១២ កងវរសេនាតូចវិស្វករទី ១២ រួមជាមួយនឹងគយអន្តោប្រវេសន៍ខេត្តស្រះកែវ និងគយអារញ្ញប្រាថេត ចុះត្រួតពិនិត្យទំនិញ មនុស្ស និងយានជំនិះ នៅចំណុចលក់ដូរសេរី ភូមិណងព្រឺ ឃុំផាន់សឿក ស្រុកអារញ្ញ ខេត្តស្រះកែវ រកឃើញមុខសញ្ញាសង្ស័យ ខណៈពេលដែលរុញរទេះចូលទៅក្នុងតំបន់សង្គ្រោះ  ដូច្នេះ​យើង​បាន​ហៅ​ទៅ​ស៊ើប​អង្កេត។  ប៉ុន្តែ​អ្នក​ដែល​ចោទ​សួរ​បាន​ដឹង​ខ្លួន។  ដូច្នេះ​គាត់​បាន​បោះបង់​រទេះ​រត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​។​ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ចូលរួម​ត្រួតពិនិត្យ​រទេះ​ដែល​គេ​បោះចោល​នោះ រកឃើញកំប៉ុងស្រាបៀរបរទេសចំនួន ១,៦៨០ កំប៉ុង ទើបចាប់បាន និងបញ្ជូនវត្ថុតាងទៅឱ្យ  គយ អារញ្ញ ដើម្បីចាត់ការតាមច្បាប់។

 សេចក្ដីរាយការណ៍បញ្ជាក់បន្តថា គ្រឿងកំប៉ុងដូចជាស្រាបៀរ ប្រហុក សាច់ក្រក ក្រូចឆ្មារួមទាំងទំនិញរបស់កម្ពុជាមួយចំនួនទៀតដែលកម្មករឬ អាជីវករខ្មែរយើងនាំចូលទៅប្រទេសថៃគឺក្រុមសមត្ថកិច្ចថៃហាមដាច់ខាតមិនឲ្យនាំចូលនោះឡើយ បើសិនជាសមត្ថកិច្ចថៃចាប់បាននិងត្រូវផ្ដន្ទាទោសតាមច្បាប់ស្រុកគេ ដោយឡែកទំនិញអត់ពន្ធដែលឈ្មួញកណ្ដាលនាំចូលពីប្រទេសថៃចូលតាមច្រករបៀងជាច្រើនកំពុងវាយលុកក្នុងទីផ្សារកម្ពុជាឬនៅតាមទីផ្សារតាមបន្ទាត់ព្រំដែនដូចជាស្រាបៀរសឹង្ហថៃ ស្រាបៀរដំរីនិងទំនិញផ្សេងទៀត តែមន្ត្រីកម្ពុជាតាមបន្ទាត់ព្រំដែនហាក់ដូចជាមិនសូវទប់ស្កាត់ធ្វើឲ្យខាតពន្ធចូលរដ្ឋជាច្រើនសិបមុឺនដុល្លារក្នុងមួយខែៗ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖