ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការនគរបាលរាជធានី ៖ ករណី( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន មេត្តាជ្រាបថា ករណី( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ។ នេះជាការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្នងការបានថ្លែងថា :     (ទាំងនុស្សទាំងTelegram ឆ្លងឆ្លើយគឺជាបុគ្គលផ្សេងរៀបចំ )។

រឿងខាងលើនេះ សូម ពុកម៉ែពូមីងបងប្អូននិងមហាជនទាំងអស់ ជូនជ្រាប ថាវាមិនពិតទេ!

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា : ខ្ញុំសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថាបើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ(គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឲប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័នទាំងមូល)។

លោកថា : ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។

សូម អរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង! ពីខ្ញុំ រាជសឹង្ហ ៕

ដោយ ៖ សិលា


ចែករំលែក៖