ព័ត៌មានទាន់ហេតុការណ៍៖

ចូលឆ្នាំចិនប្រយ័ត្នភ្លេីងទៀន ! ឆេះបន្ទប់ដាក់សម្ភារក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ​ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅថ្ងៃសែនចូលឆ្នាំចិន​ នាវេលាម៉ោង​០៦:៥០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​បានកើតឡើងនៅចំណុចសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

​     ក្នុងករណី​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ដោយបានធ្វេីឱ្យឆាបឆេះខូចខាតសម្ភារក្នុងបន្ទប់ជាន់ទី២ ទំហំ០៤ម៉ែត្រx ០៤ម៉ែត្រ ចំនួន០១បន្ទប់ រួមមាន តុ, ទូ និងឯកសារអស់មួយចំនួន។

​    ប្រតិបត្តិការ​នៃកម្លាំងជំនាញ​ និងអាជ្ញាធរមូលដ្ឋានបានធ្វេីអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់បានទៅវិញទាំងស្រុងនៅវេលាម៉ោង០៧:១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖