ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីការថែទាំសុខភាព ! ដុំគីសមហារីកលំពែង Pancreatic Cystic Neoplasm (PCN)

ចែករំលែក៖

ភ្នំពេញ ៖ ដុំគីសមហារីកលំពែង Pancreatic Cystic Neoplasm (PCN) គីសលំពែងមានបីប្រភេទ៖

១.ដុំគីសទឹកខាប់ (Mucinous Cystic Neoplasm)

២.ដុំគីសនៅផ្លូវទឹកលំពែង Intraductal Papillary Mucinous Neoplasm (IPMN)

៣.ដុំគីសទឹកថ្លា (Serous Cystic Neoplasm)

ដុំគីសទាំងនេះមិនមែនជាទម្រង់នៃដុំសាច់កាចទេ ប៉ុន្តែពួកវាមានទំនោរខ្ពស់វិវត្តទៅជាដុំសាច់កាចសាហាវ (មហារីក) ដូច្នេះគីសទាំងនេះជាទូទៅត្រូវបានពិនិត្យ តាមដាន ដោយប្រុងប្រយ័ត្នបំផុតពីសំណាក់គ្រូពេទ្យជំនាញ។ 

ដុំគីសលំពែងមិនបណ្តាលឱ្យមានរោគសញ្ញាច្បាស់លាស់អ្វីនោះឡើយ ហើយភាគច្រើននៃអ្នកជំងឺមិនបានដឹងទេថាមានវា។ ការសិក្សាបានបង្ហាញថាដុំគីសក្នុងលំពែងកើតមានច្រើនទៅតាមអាយុ ជាធម្មតាពួកវាត្រូវបានរកឃើញដោយចៃដន្យនៅពេលថតអេកូ ឬស្កេនពោះ ដោយមូលហេតុអ្វីផ្សេងមួយទៀត។

 

ក) រោគសញ្ញាដែលអាចកើតមាន ដូចជា

– ឈឺពោះ

– ចង្អោរ ឬក្អួត

– ការឡើងខាន់លឿង (ស្បែក និងភ្នែកឡើងពណ៌លឿង) ឬស្រកទម្ងន់ដោយអចេតនា។

ខ) ការព្យាបាលមានដូចជា

– ការតាមដានអោយបានទៀងទាត់

– បើក្នុងករណីសង្ស័យ ការវះកាត់ជាជំរើសដ៏ល្អបំផុត

«បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។»

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖