ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញ បានចូលរួមជា អធិបតី ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤រយៈពេល១៤ថ្ងៃ នៅរាជធានីភ្នំពេញ ។ នៅព្រ២កថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ. បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចាត់តាំងភូមិសង្កាត់មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើអោយសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតមានចំនួន៨៩៩រូប នារី៤៤រូប ក្នុងនោះ សមាជិកក្រុមប្រឹក្សាសង្កាត់របស់ គណបក្សប្រជាជនកម្ពុជាមានចំនួន៧៤៣រូប ។ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជាមានសន្តិអារម្មណ៍ហ្នឹងន ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំនិងបានប្តេជ្ញាចិត្តទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃអាទិត្យទី២កុម្ភៈឆ្នាំ២០២៤ខាងមុខ នេះ។ គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនៈយ៉ាងត្រចេះត្រចង់តាមរយៈនៃការបោះឆ្នោតនេះ មានតែគណបក្សយើងតែមួយគត់ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ មានស្នាដៃការងារយ៉ាងធំធេងជូនប្រជាជននិងប្រទេសជាតិទាំងមូលបានធ្វើអោយប្រជាជនស្រលាញ់និងគាំទ្ររហូតមក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ២៣ កុម្ភៈ ដែលជាឱកាសឱ្យ បេក្ខជន បានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់បក្ស ឈានទៅទទួលជ័យជំនៈនៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។
សម្ដេចបានបន្ដថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៏ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ លើអាទិភាពគន្លឹះទាំង៥ផងដែរ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលគឺជាគោលដៅដើម្បីឆ្ពោះទៅរកការសម្រច ចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ សំដៅកសាងកម្ពុជាទំនើបថ្មីមួយ ប្រជាជនកម្ពុជាមានចំណេះដឹង និងជំនាញច្បាស់លាស់ ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានយុត្តិធម៌សង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស។
សូមបញ្ជាក់ថា៖ មីទ្ទីង បើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ហើយក្រោយបញ្ចប់ បានប្រកាសហែក្បួនយុទ្ធនាការឃោស នា នេះទៅតាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន៕
ដោយ៖ សំរិត